Skip to main content

រាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ ឬស្វែងរកជំនួយ។ (Khmer)

ទទួលជំនួយឥឡូវនេះ

អានសេចក្ដីណែនាំខាងក្រោមដើម្បីយល់អំពីរបៀបទទួលជំនួយភ្លាមៗ និងរបៀបរាយការណ៍អំពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដែលអ្នកបានឃើញ ឬបានជួបប្រទះ។

នៅពេលមានបន្ទាន់ សូមទូរស័ព្ទទៅលេខ ៩-១-១ឬទាក់ទងជាមូយប៉ូលីសក្នុងតំបន់របស់អ្នក ដើម្បីទទួលបានជំនួយភ្លាមៗ។

ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់៖

ប្រសិនបើអ្នកជឿថាអ្នកគឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មស្អប់ ឬអ្នកបានឃើញឧក្រិដ្ឋកម្មស្អប់—

ជំហានទី ១៖ រាយការណ៍ពីឧក្រិដ្ឋកម្មទៅប៉ូលីរដ្ឋឬប៉ូលីក្នុងតំបន់របស់អ្នក។

  • ទូរស័ព្ទទៅ៩-១-១ឬទូរស័ព្ទទៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់របស់អ្នក។
  • មន្រ្តីប៉ូលីសអាចទាក់ទងអ្នកសម្រាប់ព័ត៌មានបន្ថែម នៅពេលពួកគេស៊ើបអង្កេតឧក្រិដ្ឋកម្ម។

ជំហានទី ២៖ បន្ទាប់ពីជំហានទី១ រាយការណ៍ឧក្រិដ្ឋកម្មទៅការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។

  • តាមអ៊ីនធឺណិត៖ អ្នកអាចរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ដល់ FBI តាមអ៊ីនធឺណិតតាមរយៈ៖ tips.FBI.gov
  • ធ្វើតាមការណែនាំច្បាប់នៅលើទំព័រនោះ ហើយបំពេញទម្រង់អាន ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់។
  • តាមទូរស័ព្ទ៖ ទូរស័ព្ទទៅ FBI តាមលេខ ១-៨០០-CALL-FBI (១-៨០០-២២៥-៥៣២៤)។
  • អ្នកក៏អាចទាក់ទងទៅការិយាល័យ FBI ក្នុងតំបន់របស់អ្នកដែរ។ ដើម្បីស្វែងរកលេខទូរស័ព្ទសម្រាប់ការិយាល័យ FBI ដែលនៅជិតអ្នកបំផុតតាមwww.fbi.gov/contact-us/field-offices.
  • FBI អាចទាក់ទងជាមូយអ្នកសម្រាប់ព័ត៌មានបន្ថែម នៅពេលពួកគាត់ស៊ើបអង្កេតឧក្រិដ្ឋកម្មនេះ។

FBI មានអ្នកបកប្រែតាមទូរសព្ទ ដើម្បីឱ្យពួកគេអាចនិយាយជាមួយអ្នកបាន។ នៅពេលអ្នកហៅទូរសព្ទ នឹងមានសារដែលបានថតទុករយៈពេលមួយនាទីជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។ កុំបិទទូរសព្ទរហូតទាល់តែអ្នកឮប្រតិបត្តិករនិយាយផ្ទាល់។ និយាយឈ្មោះភាសាដែលអ្នកនិយាយ ហើយប្រតិបត្តិករនឹងភ្ជាប់អ្នកទៅអ្នកបកប្រែដែលមានលក្ខណសម្បត្តិ ដើម្បីជួយអ្នករាយការណ៍អំពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដែលអ្នកដឹង ឬបានជួបប្រទះ។

សំឡេងរបស់អ្នកសំខាន់៖ មិនមែនគ្រប់ហេតុការណ៌ជាឧក្រិដ្ឋកម្មស្អប់។ អ្នកអាចរាយការណ៍ពីឧប្បត្តិហេតុណាមួយទៅការិយាល័យសិទ្ធិស៊ីវិលតាមរយៈ civilrights.justice.gov។ លទ្ធផលដែលអាចកើតឡើងរួមមាន៖

  • ទាក់ទងសម្រាប់ព័ត៌មានបន្ថែម,
  • ចាប់ផ្តើមការសម្រុះសម្រួល ឬការស៊ើបអង្កេត
  • ណែនាំអ្នកទៅផ្នែកមួយផ្សេងទៀតសម្រាប់ជំនួយបន្ថែម ឬ
  • ជូនដំណឹងដល់អ្នកថាយើងមិនអាចជួយបានទេ។

មនុស្សនិងសហគមន៍ដែល ត្រូវប៉ះពាល់ដោយសារឧក្រិដ្ឋកម្មនេះក៏អាចទទូលបានការជូយសង្គ្រោះតាមរយៈខាងក្រោមនេៈដែរ។

 

តើអ្វីគឺជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម?

ឧក្រិដ្ឋកម្ម

+

ការជំរុញទឹកចិត្តក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មផ្អែកលើភាពលម្អៀង

=

ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម

 ការស្អប់ខ្ពើម៖ ពាក្យថា "ការស្អប់ខ្ពើម" អាចនាំឱ្យមានការយល់ខុស។ នៅពេលដែលវាត្រូវបានប្រើនៅក្នុងច្បាប់ស្ដីពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ពាក្យថា "ការស្អប់ខ្ពើម" មិនមែនមានន័យថា ភាពឃោរឃៅ កំហឹង ឬ ការមិនចូលចិត្តជាទូទៅទេ។ នៅក្នុងបរិបទនេះ “ការស្អប់ខ្ពើម” មានន័យថាជាការលម្អៀងប្រឆាំងនឹងមនុស្ស ឬក្រុមមនុស្សដោយមានចរិតលក្ខណៈជាក់លាក់ដែលមានចែងដោយច្បាប់។

ឧក្រិដ្ឋកម្ម៖ ជារឿយៗពាក្យថា "ឧក្រិដ្ឋកម្ម" នៅក្នុងឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម គឺជាឧក្រិដ្ឋកម្មហិង្សាដូចជា ការរំលោភបំពាន ឃាតកម្ម ការបង្កអគ្គិភ័យ ការបំផ្លាញ ឬការគំរាមកំហែងប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ។ វាក៏គ្របដណ្ដប់លើការរួមគំនិត ឬការស្នើសុំបុគ្គលផ្សេងទៀតឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះផងដែរ បើទោះបីជាឧក្រិដ្ឋកម្មមិនដែលត្រូវបានធ្វើឡើងក៏ដោយ។

ឧបត្តិហេតុនៃការលម្អៀង ឬការស្អប់ខ្ពើម៖ ទង្វើបុរេវិនិច្ឆ័យដែលមិនមែនជាឧក្រិដ្ឋកម្ម និងមិនជាប់ទាក់ទងនឹងអំពើហិង្សា ការគំរាមកំហែង ឬការខូចខាតទ្រព្យសម្បត្តិ។

ច្បាប់ស្ដីពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមរបស់សហព័ន្ធ គ្របដណ្ដប់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយផ្អែកលើ៖

ជាតិសាសន៍ ពិការភាព
ជនពន្ធ/ដើមកំណើត ពណ៌សម្បុរ
និន្នាការភេទ យែនឌ័រ
អត្តសញ្ញាណភេទ សាសនា

ច្បាប់ស្ដីពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមរបស់រដ្ឋមានភាពខុសៗគ្នា។ ភាគច្រើនរាប់បញ្ចូលឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ និងសាសនា។ ក៏មានរាប់បញ្ចូលនូវប្រភេទបន្ថែមជាច្រើនទៀតផងដែរ។

វិសោធនកម្មលើកដំបូង និងសន្ទរកថាដោយឥតគិតថ្លៃ៖

ស្ថិតក្រោមវិសោធនកម្មលើកដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក មនុស្សមិនអាចត្រូវបានដាក់ទោសដោយសារតែជំនឿរបស់ពួកគេឡើយ ទោះបីជាជំនឿទាំងនោះមានលក្ខណៈវាយលុកលើគេក៏ដោយ។ ទោះយ៉ាងណា វិសោធនកម្មលើកដំបូងមិនការពារមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មដោយសារតែជំនឿដែលមានការការពារទេ។

Updated November 17, 2023